រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តកំពង់ឆ្នាំង
March 06, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០២០ របស់ខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅភារកិច្ចការងារ ប្រឡងប្រណាំងប្រចាំឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដែលបានរួមសហការគ្នា យ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងសូមចូលរួមអបអរសាទរ ចំពោះ រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ឆ្នាំង ចំណាត់ថ្នាក់ប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឃុំសង្កាត់ចំនួន ៦៤ទទួលបានចំណាត់ថ្នាក់ប្រភេទទី១ កើនឡើង៥ឃុំ។ ឃុំ/សង្កាត់ទទួលបានចំណាត់ថ្នាក់ ប្រភេទទី២ មានចំនួន ០៦ឃុំ/សង្កាត់ ថយចុះ ០៥ឃុំ និង ពុំមានឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់ប្រភេទលេខ៣នោះទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ