រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩
March 04, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិក រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង បងប្អូននារីចូលរួមជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងថាៈ បងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ។ ដូចនេះត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាៈ ប្រធានបទ «ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាព។

ចុងបញ្ចប់ឯកឧត្តម បានជូនបាច់ផ្កា និងវត្ថុអានុស្សាវរិយ៍ដល់លោកជំទាវជាភរិយា លោកជំទាវអ្នកតំណាងរាស្រ្ត លោកជំទាវសមាជិករាជរដ្ឋភិបាល សមាជិកក្រុមប្រឹក្សាខេត្តនិងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារីដែលបានអញ្ជើញចូលរួមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ