រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
March 04, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ ជូនដល់់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។

អំណោយក្នុងនោះរួមមាន÷

១.របាំងមុខចំនួន ២០០០ របាំង

២.ស្រោមដៃចំនួន ១០.០០០ គូរ

៣.អាល់កុលចំនួន ២០ កាន

៤.អាល់កុលដបតូចចំនួន ៦០០ ដប

៥.ទឹកលាងដៃចំនួន ៤០០ ដប

ក្នុងឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភរបាំងមុខ និងសម្ភារ:មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បំរើឱ្យការងារការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ