រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្នួល
March 04, 2021 អ្នកទស្សនា :

ថ្ងៃពុធទី៣ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកស្នួលមានរៀបចំពិធីប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្នួល ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកស្នួល និងប្រធាន អនុប្រធាន មណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាក្រុមការងារចុះជួយស្រុក មន្ត្រីមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធក្នុងស្រុក អជ្ញាធរស្រុក និងឃុំផងដែរ។

លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានធ្វើការស្វាគមន៍ និងអានដីការ ស្ដីពីការ តែងតាំងមន្ត្រីរាជការរបស់អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដោយលោកស្រី អ៊ុក ស៊ីវន្ថា នាយិការទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បញ្ជាក់ឲ្យដឹងថា សមាសភាពវេជ្ជបណ្ឌិតដែលត្រូវបានផ្លាស់ប្ដូរ និងតែងតាំង រួមមាន តែងតាំងលោកវេជ្ជបណ្ឌិត លី ធាវុធ ជាប្រធានមន្ទីរពេទ្យបង្អែកស្នួល ជំនួសលោកវេជ្ជបណ្ឌិតវេជ្ជ អ៊ង វណ្ណារ៉ា ប្រកាសទៅជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្នួលវិញ ក្នុងនោះដែរមានមន្ត្រីមួយចំនួនត្រូវបានប្រកាស់តែងតាំង ជាអនុប្រធាន និងប្រធាន អនុប្រធានមណ្ឌលសុខភាពមួយចំនួនក្នុងស្រុកផងដែរ ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ការតាំងនេះធ្វើឡើងដោយមានការបំបែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្នួលចេញពីការិយាល័យសុខាភិបាល ស្រុកប្រត្តិបត្តិក្រចេះ ដូច្នេះតម្រូវឲ្យលោក វេជ្ជ អ៊ង វណ្ណារ៉ា ប្រធានមន្ទីរពេទ្យបង្អែកស្នួល មកជាប្រធានការិយាល័យ ស្រុកប្រតិបត្តិស្នួល និងលោក វេជ្ជ.លី ធាវុធ ជាប្រធានមន្ទីរពេទ្យបង្អែកស្នួល។

ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្ត បានថ្លែងថា សេវាសុខភាពរបស់រដ្ឋ ដែលរួមមានតាំងពីមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែករបស់រដ្ឋ សព្វថ្ងៃបានកើតឡើងយ៉ាងច្រើន នៅជិតៗមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្រុមគ្រូពេទ្យទៀតសោតក៏មាននៅតាមសេវាសុខភាព ទាំងនោះផងដែរដើម្បីជួយពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រាដែលបងប្អូនប្រជាពលរដ្ឋមានជំងឺ ហើយត្រូវការឲ្យក្រុមគ្រូពេទ្យជួយនោះ។ ឯកឧត្ដមអភិបាលរងខេត្តមានប្រសាសន៏បន្ថែមថា លោក លោកស្រីដែលទទួលបានការតែងតាំង ត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពធនធានមនុស្សឱ្យខ្លាំងបន្ថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ។ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលអោយច្បាស់លាស់ ដែលជាកាតព្វកិច្ចរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

សូមលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដែលទើបតាំងថ្មី ត្រូវខិតខំប្រតិបត្តិលើការងារ ដឹកនាំ គ្រប់គ្រង ផ្ដល់សេវាសង្គ្រោះ ពិនិត្យ ព្យាបាលជំងឺ ការទប់ស្កាត់ការពារជំងឺនានា ផ្ដល់សេវាចុះមូលដ្ឋានជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តតាមការប្តេជ្ញារបស់ខ្លួនអោយខានតែបាន និងត្រូវនៅឲ្យបានកៀកជាមួយប្រជាពលរដ្ឋ ខិតខំពង្រឹងការបម្រើសេវាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មើលខ្លួនឯងឲ្យបានច្បាស់លាស់ថាយើងកំពុងធ្វើអ្វី ត្រឹមត្រូវដែលឬទេ តាមការណែនាំ តាមគោលនយោបាយរដ្ឋ និងតាមច្បាប់ដែរឬអត់ និងសូមបុគ្គលិកពេទ្យទាំងអស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កាយវិការទន់ភ្លន់ សម្ដីផ្អែមល្ហែមជាមួយអ្នកជំងឺគ្រប់ពេលក្រុមគ្រូពេទ្យត្រូវលើកទឹកចិត្ត និងសុជីវធម៌ចំពោះអ្នកជំងឺ។ក្នុងនោះដែរ បានអំពាវនាវ និងបានលើកទឹកចិត្ត ឲ្យពលរដ្ឋ យកចិត្តទុកដាក់ប្រើប្រាស់សេវាសុខភាពរបស់រដ្ឋដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ទទួលបាននូវសុខុមាលភាពដ៏ល្អប្រសើរ។ ពិសេសជាងនេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវរោគរាតបាតកូវីដ១៩កុំឲ្យឆ្លងដល់ សហគមន៏យើងបាន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ