រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការងាររៀបចំថែទាំកែលម្អចេតិយឃុនឆាង
March 03, 2021 អ្នកទស្សនា :

ថ្ងៃពុធទី៣ ខែមីនា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យពិភាក្សាលើការងាររៀបចំថែទាំកែលម្អចេតិយឃុនឆាង។

លោកអភិបាលរងខេត្ត សូមឱ្យមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកយោបល់ និងផែនការសម្រាប់រៀបចំថែទាំកែលម្អចេតិយឃុនឆាង ឱ្យបានល្អប្រសើរ ស្របតាមរចនាបថ និងស្របតាមគោលការណ៍ណែនាំនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត នៅតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ នៅក្នុងខេត្តរបស់យើង។ មួយវិញទៀតគឺ ថែរក្សាឱ្យបានល្អបំផុត សម្រាប់ទុកជា គោរព សក្ការៈបូជា របស់ប្រជាពលរដ្ឋទូទៅផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ