រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកសំបូរ
March 03, 2021 អ្នកទស្សនា :

ថ្ងៃពុធទី០៣ ខែមីនា ឆ្នាំ២០២១ សាលាស្រុកសំបូរបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកមេឃុំនិងមេភូមិផងដែរ។

យោងប្រកាសលេខ៦៥០ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានតែងតាំង-លោក ចេង គឹមជប់ ឋានន្តរស័ក្តវរមន្ត្រី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកសំបូរ។

បន្ទាប់ពីការធ្វើការប្ដេជ្ញាចិត្តរបស់លោកអភិបាលរងស្រុកទើបតែងតាំងថ្មីរួច ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានណែនាំដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្ត និងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រកបដោយភាពម៉ើងមាត់ តម្លាភាព និងប្រសិទ្ធភាពការងារ និងពង្រឹងលើភារកិច្ចការងារមន្រ្តីក្រោមឱវាទ -ត្រូវសាមគ្គីផ្ទៃក្នុងប្រកបដោយស្របច្បាប់ -ក្រោយការស្រុះស្រួលគ្នាត្រូវរួមគ្នាកសាងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិសុខ និងស្ថិរភាព -ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទ្ធផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ទប់ស្កាត់ការផ្តួលរលំរដ្ឋាភិបាល -ស្វែងរកដៃគូរអភិវឌ្ឍន៍មូលដ្ឋាន -ត្រូវលើកកម្ពស់ការងារវេទិការសាធារណះ ដោយផ្តោតលើការគោរពនិងអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោក-លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋានជៀសវាងការរំលោភបំពាន -ត្រូវផ្សព្វផ្សាយពីការការពារទប់ស្កាត់ និងអនាម័យបរិស្ថានពីការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ត្រូវបន្តបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាព បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់គណៈអភិបាលស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ នូវវិធានការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីក្រៅស្រុកខេត្តផ្សេងចូលក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរស្រុកត្រូវចាត់មន្ត្រីជំនាញចុះធ្វើការពិនិត្យជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួកគាត់អោយនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់ បើក្នុងករណីមានការសង្ស័យត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ