អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង
March 03, 2021 អ្នកទស្សនា :

ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​​ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

សូមបញ្ជាក់ថា ពិធីបែបព្រះពុទ្ធសាសនានេះ ប្រារព្វធ្វើឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័កសិទ្ធទាំងអស់ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង និងមន្ត្រីរាជការទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ជាចុងក្រោយ ឯកឧត្តម​ អភិបាល​ខេត្ត​ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជ​ការ​ កងកម្លាំងទាំងបី​ កីឡាករនៃក្លិបបាល់ទាត់ខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន​ បញ្ញាញាណភ្លឺថ្លា​ អាយុយឺនយូរ​ ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ