អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលពីស្ថានភាពនៃកិច្ចអន្តរាគមន៍ បូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណ តាមប្រឡាយមេទៅស្ទឹងមង្គលបូរី
March 03, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកបានចុះពិនិត្យមើលពីស្ថានភាពនៃកិច្ចអន្តរាគមន៍ បូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណ តាមប្រឡាយមេទៅស្ទឹងមង្គលបូរី ខណៈដែលដែលស្ថានភាពទឹកមានការរីងស្ងួតខ្វះខាតខ្លាំង ប្រឈមនឹងតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋ។

អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា ទឹកដែលក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអន្តរាគមន៍បូមទៅមកជួយនៅមង្គលបូរី ក្នុងរយៈពេលឆ្ងាយនឹងធ្លាក់ចូលស្ទឹងមង្គលបូរី នៅឃុំបត់ត្រង់ នៅម៉ោង៩ ព្រឹកថ្ងៃទី៣ ខែមីនានេះ។ លោកបានបន្តទៀតថា ខណៈយើងកំពុងបូមនេះស្ថានភាពទឹកពីស្ទឹងបវិល ខេត្តបាត់ដំបងក៏ហូរមក ចូលជាមួយគ្នា ធ្លាក់ដល់សំណង់ពោធ៍ពីរដើម ក្នុងឃុំរហាត់ទឹកស្រុកមង្គលបូរី ។

ចំណែក លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្ត ដែលកំពុងដឹកនាំក្រុមការងារដោះស្រាយបញ្ហានេះបានបញ្ជាក់ថា ជាការពិតជាក់ស្ដែង ប្រភពទឹកស្ទឹងមង្គលបុរី មកដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ ដោយទទួលបានបទបញ្ជាផ្ទាល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងមនាមមន្ទីរជាសេនាធិការផ្ទាល់ បានចាត់ចែងភ្លាមដោយ បានរៀបចំស្ថានីយ៍បូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយក្រមល់ ដើម្បីនាំយកទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងចម្ងាយប្រមាណ១៥ គីឡូម៉ែត្រ ចាប់ផ្តើមដំណើការបូមពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ប្រើប្រាស់ម៉ាស៊ីនធំចំនួន៣គ្រឿង បូមពីស្ទឹង១គ្រឿង និងបូមបន្តាក់បន្ត ២គ្រឿងទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ជំរុញឲ្យក្រុមការងារពន្លឿនការបូមនេះដើម្បីឆ្លើយតបទៅនឹងការប្រឈមខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរស្រុក ក្រុង អាជ្ញាធរឃុំ ជួយការពារប្រភពទឹកនេះ ជៀសវាងកុំឲ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹកនេះ ទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមានពេលវេលាយូរទៀត៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ