ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩
March 02, 2021 អ្នកទស្សនា :

ថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលការចាក់វ៉ាក់សាំងលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងបានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ធការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ របស់សាធារណរដ្ឋប្រជាមានិតចិន ហើយវ៉ាក់សាំងដែលត្រូវចាក់នេះមាន ឈ្មោះថាស៊ីណូហ្វាម ចាក់ដល់កងកម្លាំងយោធា កងរាជអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះដែរ សង្កេតឃើញ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរថា÷ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ ឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និង កងកម្លាំងប្រដាប់អាវុធជាមុនសិន ដែលជាកងកម្លាំងជួរមុខនិងមានភាពប្រឈមខ្ពស់ ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត

សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលឧបត្ថម្ភនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រទេសកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ