ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមកាងារចុះពិនិត្យ និងកែលម្អបរិវេណសំណង់វិមានឯករាជ្
March 03, 2021 អ្នកទស្សនា :

test

ខេត្តមណ្ឌលគិរី៖ នៅវេលាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យ ការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភ័ណ្ឌ និងមានភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណា បង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់វិមានឯករាជ្យ ឲ្យកាន់តែមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ