រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំស្ថាបនាផ្លូវបេតុង ក្នុងភូមិសាស្រ្តសង្កាត់រកាធំ ក្រុងច្បារមន
March 03, 2021 អ្នកទស្សនា :

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំស្ថាបនាផ្លូវបេតុង ក្នុងភូមិសាស្រ្តសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុងច្បារមន លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកប្រធានអង្គភាពលទ្ធកម្ម លោកនាយករងទីចាត់ការផែនការវិនិយោគ ចំណុះសាលាខេត្ត តំណាងមន្ទីរ អង្គភាព និងតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យនិងកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថាការស្ថាបនានឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ