អភិបាលខេត្តឧត្តរមានជ័យ ៖ ពលករដែលចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាថ្ងៃនេះនឹងត្រូវដាក់ចូលធ្វើចត្តាឡីស័កនៅពហុកីឡាដ្ឋានខេត្ត
March 03, 2021 អ្នកទស្សនា :

 

នាព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំតង់នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ ដើម្បីទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នារសៀលនេះតែម្ដង។ ដោយសារតែស្ថានភាពបច្ចុប្បន្នបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់កាន់តែច្រើនឡើងៗ គិតមកដល់ពេលនេះមណ្ឌលចត្តាឡីស័កទាំង២១ នៅទូទាំងខេត្តឧត្តរមានជ័យត្រូវបានពេញ ដែលមានពលករកំពុងចត្តាឡីស័កមានចំនួន៣.៩៨៧នាក់។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងដែរថាសម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តនេះ បច្ចុប្បន្នយើងបានរៀបចំតង់ចំនួន១០០ បង្គន់ និងបន្ទប់ទឹកសរុបចំនួន៤៤ និងបានរៀបចំប្រព័ន្ធទឹកភ្លើងរួចជាស្រេចផងដែរ និង បានត្រៀមក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងដាក់តាមគោលដៅរួចរាល់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ