អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងពិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១ នៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់
March 02, 2021 អ្នកទស្សនា :

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឣញ្ជើញជាឣធីបតីបើកយុទ្ធនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកពេទ្យជួរមុខ និងកងកម្លាំងប៉ូលីសដែលបានចូលរួមចាក់ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ដែលកិច្ចកម្មវិធីក៏មានការអញ្ជើញចូលរួមដោយ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា ជំងឺឆ្លងកូវីដ-១៩ គឺជាបញ្ហាសកល ដែលពិភពលោកបាននឹងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងដល់ខេត្តតាកែវ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ណែនាំឱ្យអនុវត្តិវិធានការសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន នឹងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅដែលធ្វើឡើងដោយការស្ម័គ្រចិត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ក្នុងកម្មវិធីចាក់វ៉ាក់សាំងទាំងអស់ ឲ្យយកចិត្តទុកដាក់ ផ្ដល់វ៉ាក់សាំងដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះអ្នកដែលត្រូវទទួលចាក់វ៉ាក់សាំងក៏ត្រូវគោរពតាមការណែនាំ របស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏បានអញ្ជើញសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យព្យាបាល និងសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ចំនួន១១៨នាក់ ព្រះសង្ឃចំនួន១អង្គ ព្រមទាំងបានចែកជូនថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ