រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខដោយឥតគិតថ្លៃ
March 02, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមដំបូង ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម (Sinofarm) ដោយឥតគិតថ្លៃ ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៃយុទ្ធនាការថ្ងៃនេះដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះសម្រាប់ខេត្តកំពង់ឆ្នាំង។

បើតាមការឱ្យដឹងពីលោកវេជ្ចបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំង វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានសម្រាប់ចាក់ទាំង២លើកនេះ មានចំនួន ៧២៥០ដូស។ ការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមអនុវត្តជាលើកដំបូង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ហើយសម្រាប់ថ្ងៃបន្ទាប់ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ បន្តទៀត នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៌ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ