ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារប្រឆាំងកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាលនិងកងកម្លាំងនគរបាលខេត្ត
March 02, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទទី០១ ខែមីនា ឆ្នាំ២០២១នេះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ហើយវ៉ាក់សាំងដែលត្រូវចាក់នេះមាន ឈ្មោះថា{ស៊ីណូហ្វាម} ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្នុងដំណើរចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នេះដែរ សង្កេតឃើញ មានការអញ្ជើញចូលរួមពីសំណាក់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក លោកស្រីជាស្នងការរងខេត្តក្រចេះ បុគ្គលិកសុខាភិបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ផងដែរថា÷ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ ឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និងស្នងការនៃស្នងការរដ្ឋាននគរបាលខេត្ត ជាមុនសិន ដែលជាកងកម្លាំងជួរមុខនិងមានភាពប្រឈមខ្ពស់ រួចមកយើងនឹងបន្តតាមមន្ទីរសុខាភិបាលខេត្ត។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្តក្រចេះ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលឧបត្ថម្ភនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រទេសកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ