នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាប បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានចុងក្រោយ។ តាមផែនការ គម្រោងនឹងបញ្ចប់នៅចុងខែមេសានេះ និងប្រើរយៈពេលធ្វើតេស្តភាពទ្រទម្ងន់ស្ពាន តម្លើងស្លាកសញ្ញាចរាចរ នៅដើមខែឧសភា ឆ្នាំ២០១៨។ ប្រភពព័ត៌មាន: រដ្ឋបាលរាជធានីភ្នំពេញ ( ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨)