អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំក្រុមការងារចត្តាឡីស័កខេត្ត ដើម្បីរៀបចំសេចក្តីព្រាង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង
March 02, 2021 អ្នកទស្សនា :

ថ្ងៃចន្ទទី១ ខែមីនា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីរៀបចំសេចក្តីព្រាង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រុមការងារនេះរៀបចំឡើង ដើម្បីឆ្លើយតបទៅការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលបានចូលមកក្នុងខេត្ត និងធ្វើការគ្រប់គ្រងទិន្នន័យ កំណត់សាវតា និងទីតាំងហានិភ័យ hotspot ដើម្បីធានាដល់ការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលាលើការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាននានាក្នុងខេត្ត។

ដូចគ្នានេះផងដែរ សូមក្រុមការងារទាំងអស់យកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ព្រមទាំងរៀបចំយន្តការឱ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ