អភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនសមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន
March 01, 2021 អ្នកទស្សនា :

ខេត្តកែប៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិ បានអញ្ជើញនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចុះសួរសុខទុក្ខ និងផ្តល់ជូនលោក នូ ហួយ សមាជិកក្រុមប្រឹក្សាសង្កាត់កែប អាយុ ៧១ឆ្នាំ ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរប្រកបដោយចិត្តសប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់សាសនា បក្សពួក ឬនិន្នាការនយោបាយឡើយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់ក្រុមគ្រួសារអ្នកជំងឺត្រូវចេះថែរក្សាអនាម័យសុខភាពអ្នកជំងឺ និងខ្លួនឯងឲ្យបានល្អជាប្រចាំ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ