រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនបុគ្គលិកសុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត
March 01, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ មន្ទីរពេទ្យបង្អែកចំនួន ៣ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើម​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនបុគ្គលិក​សុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាព​ជុំវិញខេត្ត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះតទៅហើយ ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យ​បង្អែក​បារាយណ៍-សន្ទុក នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានការ​បង់ប្រាក់​ទេ ហើយតាមការស្ម័គ្រចិត្ត និងបន្តចាក់ជូនជាបន្តបន្ទាប់តាមលំដាប់អាទិភាព តាមគោលការណ៍របស់​ក្រសួងសុខាភិបាល ទៅតាមដំណាក់កាល តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង។

ជាមួយគ្នានោះដែរ មន្ត្រីរាជការទាំងអស់ព្រមទាំងប្រជាពលរដ្ឋ សូមគោរពអរគុណ​សម្តេចអគ្គមហាសេនា​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរជានិច្ចពីសុខភាពរបស់រាស្ត្រ និងមន្ត្រីរាជការ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ