អភិបាលខេត្តព្រះសីហនុ ផ្ដល់ម៉ាសជាង៦០ម៉ឺនម៉ាស ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់
March 01, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារ:សំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។)

-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ