ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តជូនមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលក្នុងខេត្ត
March 01, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ ជូនដល់មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ក្នុងខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្ត និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។

សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួន ០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវទទួលវ៉ាក់សាំងចំនួន៣.៨៣២នាក់ ក្នុងនោះមន្តី្រសុខាភិបាលចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ