អាជ្ញាធរខេត្តកោះកុង ចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត
February 28, 2021 អ្នកទស្សនា :

ថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ (កម្មវិធីZOOM) ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត។

កិច្ចប្រជុំនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ (COVID-19) និងមានការចូលរួមពីរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការរៀបចំបង្កើតគំរូរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ