ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៣ ឆ្នាំ២០២១
March 30, 2021 អ្នកទស្សនា :

ថ្ងៃអង្គារទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំដោយផ្តោតលើរបៀបវារៈ ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

៣-របាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការ និងកុមារខេត្ត ៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃ សេចក្តីសម្រេចលេខ ០៣៧/១៩ ស.ស. រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្តីពីការ ទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខេត្ត

៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ ១ នៃ សេចក្តីសម្រេចលេខ ០៣៩/១៩ ស.ស.រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្តីពីការ បង្កើតគណៈកម្មាធិការលទ្ធកម្ម (ល.ក) របស់រដ្ឋបាលខេត្តកោះកុង

៨-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃ សេចក្តីសម្រេចលេខ ០៤០/១៩ ស.ស. រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្តីពីការ ទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរៀបចំ ដែនដី និងនគរូបនីយកម្មខេត្តកោះកុង

៩-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ថ្មី នៃ សេចក្តីសម្រេចលេខ ០៣៤ /២០ ស.ស.រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការកែ សម្រួលប្រការ១ នៃសេចក្តីសម្រេច ០៣៨/១៩ ស.ស. រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត

១០-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្តកោះកុង

១១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ប្រតិទិនការងារ សម្រាប់ការរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)ខេត្តកោះកុង

១២-បញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ