អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅក្រុងខេមរភូមិន្ទ​
February 19, 2021 អ្នកទស្សនា :

ថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ​ និងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ចំនួន​ ០១ទីតាំង​បន្ថែមទៀត​ នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​​។

លោក​នាយក​រងរដ្ឋបាល​សាលាខេត្ត បានជំរុញឱ្យមានការផ្សព្វផ្សាយបន្ត​ និងអនុវត្តឱ្យបានជាប្រចាំនូវការស្គេន​ QR Code​ រាល់​ការ​ចេញ​ ចូលទីតាំងរបស់ខ្លួន ហេីយ​ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ