រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំលើកទី២របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តប្រចាំឆ្នាំ២០២១
February 26, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រទី២៦ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំលើកទី ២ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងនោះឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ដែលរួមមានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រតនាគារខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសមាគមទាំងការផ្ដល់នូវធនធាន និងបច្ចេកទេសក្នុងការកសាងស្ថាប័ន និងពង្រឹងសមត្ថភាពដល់សមាជិកសមាគមសម្រាប់ឆ្នាំកន្លងមកក្នុងការអនុវត្តនៃការគម្រោងដឹកនាំសមាគមប្រតិបត្តិសង្គម និងសមាជិករបស់សមាគមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង។

ឯកឧត្តម សយ កុសល បានធ្វើការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាសមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងការបំពេញតួនាទីភារកិច្ចក្នុងនាមជាតំណាងឱ្យសំឡេង និងផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពបរិបទ និងសមធម៌។

សូមបញ្ជាក់ជូនថាៈ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យពីដំណាក់ប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំង ០៨ក្រុង ស្រុក និង ៧០ឃុំ សង្កាត់ ដូច្នេះចំណេះដឹង និងបទពិសោធន៏ក្នុងការគ្រប់គ្រងស្ថាប័នគន្លឹះដែលទាមទារឱ្យអនុវត្តបណ្ដើរ និងរៀនសូត្របណ្ដើរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ