ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី
February 26, 2021 អ្នកទស្សនា :

រសៀលថ្ងៃសុក្រ​ ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន​ សូ​ ងួន​ ដែលស្ថិតនៅ​ ភូមិព្រៃពាយ​ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្តកំពត​ ដែលពួកគាត់មកពេលនេះដេីម្បីយកឯកសារពាក់ព័ន្ធ​ មកដាក់ជូនរដ្ឋបាលខេត្ត​ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់។

បន្ទាប់ពីបានទទួលឯកសារ​ និងស្តាប់ការលេីកឡេីង​នូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនេះយកទៅពិនិត្យឡេីងវិញ​ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ដោះស្រាយជូន។ ឯកឧត្តមអភិបាលខេត្ត​បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកចិត្តលេីរដ្ឋបាលខេត្ត​ ក្នុងការដោះស្រាយ​ រាល់បញ្ហា​ និងក្តីកង្វល់ជូនបងប្អូន​ ដោយមិនលំអៀង​ និងមានតម្លាភាពជានិច្ច៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ