អភិបាលខេត្តរតនគិរី ទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឯកជន
February 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត​ បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Agkor Gold Corp នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនអង្គរហ្គោល ដែលបានផ្តល់ជាសម្ភារៈខាងលើ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19 យើងរដ្ឋបាលខេត្តនឹងប្រើប្រាស់សម្ភារៈខាងលើនេះឱ្យចំទិសដៅ បម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅកម្ពុជា។

លោក Mike Week នាយកក្រុមហ៊ុន Agkor Gold Corp បានថ្លែងនូវការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តរតនគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩កន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ