អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីចែកប័ណ្ណសរសើរ ដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២​ លេខ៣​ ចំនួន ៨២នាក់​ នៅវិទ្យាល័យកោះកុង
February 25, 2021 អ្នកទស្សនា :

ថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចែកប័ណ្ណសរសើរ ដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២​ លេខ៣​ ចំនួន ៨២ នាក់​ នៃវិទ្យាល័យកោះកុង បានទទួលប័ណ្ណសសើរ​ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

ក្នុងឱកាសនោះដែរ លោកអភិបាលជំទាវអភិបាលខេត្ត បានលើកឡើងថា ក្មួយៗពិតជាកូនល្អ មិត្តល្អ និងសិស្សល្អ ដែលបានខិតខំរៀនសូត្ររហូត ដល់បានទទួលជោគជ័យ ដល់ពេលនេះ ពិតជាមោទភាពបំផុតសម្រាប់ឪពុក ម្តាយ និងក្រុមគ្រួសារ សូមក្មួយៗខិតខំបន្តទៀត ដើម្បីក្លាយជាកូនល្អ ពលរដ្ឋល្អ ជាមួយគ្នានេះក្មួយៗត្រូវចូលរួមគោរពនូវវិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ ពីព្រោះសព្វថ្ងៃជំងឺនេះកំពុងរីករាលដាលខ្លាំងទាំងក្នុងសកលលោក ហើយនៅក្នុងប្រទេសរបស់យើងក៏រីករាលដាលខ្លាំងផងដែរ ជាមួយគ្នានេះផងដែរ សូមអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងបង្រៀនសិស្សានុសិស្ស បានល្អប្រសើរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ