logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ៅ ភិរុណ ចូលរួមជាអធិបតីដើម្បីបើកការដ្ឋាន​សាងសង់ផ្លូវបេតុងអាមេប្រវែង២០០០ម៉ែត្រ​ ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល
60
26-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០១៨ នៅឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែល​មាន​ប្រវែងសរុប២០០០ម៉ែត្រ ស្ថិតនៅភូមិសំរោងក្អែ​ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ដែលពិធី​នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯ.ឧ លោកជំទាវ សមាជិក សមាជិកា ក្រមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្តនិងស្រុក មេឃុំទាំង៨ នៃស្រុកកៀនស្វាយ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបជាង ៥០០ នាក់។

*នាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់នូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែករូបវ័ន្ត និងផ្នែកអរូបវន្ត័​ មានការកើនឡើងនូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការផ្តល់អត្ថប្រយោជន៍និងកិច្ចគាំពារនានារបស់រាជរដ្ឋាភិបាលចំពោះកម្មករ កម្មការនី ការពន្យល់បំភ្លឺអំពីនយោបាយប្រជាភិថុតិ និងការប្រព្រឹត្តនូវសកម្មភាព​ល្មើសច្បាប់ របស់អតីតគណបក្សសង្គ្រោះជាតិដែលនាំទៅដល់ការរំលាយ ព្រមទាំងសារសំខាន់នៃសន្តិភាពដែលជាបុរេល័ក្ខខ័ណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​បានចូលរួមក្នុងអង្គពិធី ។

*ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖

+ ផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព។

+​ ចូលរួមថែរក្សនូវសន្តិភាពដែលបានមកក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ដែលធ្វើអោយប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ​ ពោល​ មានសន្តិភាព​ មានការអភិវឌ្ឍ។

+​ ជំរុញអោយប្រជាជនក្នុងការបង្កបង្កើនផលកសិកម្ម​បន្ថែមទៀត​ ដើម្បីលើកកម្ពស់កម្រិតជីវភាព​ អោយស្រប​ទៅតាមការរីកចម្រើនសេដ្ឋកិច្ច​ និងគោលនយោបាយរបស់រដ្ឋាភិបាល។

+ត្រូវអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា​ ដើម្បីការពារសន្តិភាពដែលយើងមានរួចហើយ​ និងដើម្បីអភិវឌ្ឍន៍ភូមិ​ ឃុំរបស់យើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។ *នៅចុងបញ្ចប់នៃពិធី ឯ.ឧ អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៥០០ នាក់ ក្នុងម្នាក់ៗ​ទទួលបានថវិកា ចំនួន ១ មុឺនរៀល៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ