ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ក្នុងខេត្តបាត់ដំបង
February 25, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្តលើកទី ១ របស់មន្ត្រីនគរបាលជាតិក្នុងខេត្ត មន្ត្រីសុខាភិបាល និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្តជាច្រើនរូបទៀត។

សូមជម្រាមជូនដែរថា ការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង មានចំនួន ៦ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្កែកស្រុកមោងឫស្សី សំពៅលូន ថ្មគោល និងមន្ទីរបង្អែកស្រុកឯកភ្នំ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ