អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យដោះស្រាយទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ
February 22, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម លោក ឃូ ពៅ អភិបាលស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងកំពុងលូតលាស់មានដើមដងល្អ ខ្លះចេញត្រៀមច្រូតកាត់ និងមួយចំនួនតូចប្រឈមខ្វះទឹក ដើម្បីដោះស្រាយបន្តជូនបងប្អូនប្រជាកសិករ ធ្វើស្រូវប្រាំង ប្រមាណជិត ១០០០ ហិកតា នៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១នេះ ។

ដំណោះស្រាយបន្ទាន់ គឺបន្ថែមម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹក១គ្រឿងពន្លឿនការបូមពីប្រឡាយមេ និងបើកទ្វារទឹកស្ពានទី២ បង្ហូរទឹក២បន្ថែមទៀត ពីអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃនឹងមកបន្ថែមទៀត ដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សហគម បងប្អូនទាំងអស់បន្តកិច្ចសហការ សាមគ្គីគ្នា ចេះចែករំលែក ដើម្បីឲ្យបានទទួលផលប្រយោជន៍ស្មើៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ