អាជ្ញាធរខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុកស្នួល
February 25, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាបន្ថែម ដែលជាអំណោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មកប្រគល់ជូនប្រជាពលរដ្ឋចំនួន០៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ដែលមានជីវភាពខ្សត់ខ្សោយ។ ០៦នាក់ នៅមន្ទីរពេទ្យបង្អែកស្រុក ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល និង០៣នាក់ ដែលធ្វើចត្តាឡីស័កនៅផ្ទះ ក្នុង១នាក់ទទួលបានថវិកា៣០ម៉ឺនរៀល។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ-១៩ផងដែរ និងលើកឡើងថា ៖ សម្រាប់ខេត្តក្រចេះយើងមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់ ហើយបងប្អូនអាចវិលត្រឡប់ទៅផ្ទះ និងប្រកបមុខរបរទទួលទានវិញបាន ក្រោយពេលបំពេញលក្ខខណ្ឌចប់។ ប៉ុន្តែសូមកុំភ្លេចបន្តរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្ថែមថា ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំជាមួយ សូមកុំមានការរើសអើងចំពោះបងប្អូនដែលបានចូល និងក្រោយពេលចាកចេញពីមណ្ឌលធ្វើចត្តាឡីស័កនោះអី ហើយជាពិសេសសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលចូលមកតាមច្រកនានា ដើម្បីឲ្យចូលរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។ ហើយសូមកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម។

សូមបញ្ជាក់ដែរថា ៖ ស្រុកស្នួលមានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន០២កន្លែង គឺ១- មន្ទីរពេទ្យស្នូល ២-សណ្ឋាគារហេងហេងត្រពាំងស្រែ។ ដូច្នេះចំនួនអ្នកបានធ្វើចត្តាឡីស័កសរុបទាំងកម្រិត១និង២ គឺ ៖២៧៤នាក់/ស្រី១០៤នាក់ ក្នុងនោះ កម្រិត១ មាន ៖១៨៤នាក់ /ស្រី ៦៧នាក់ កម្រិត២ មាន ៖ ៩០នាក់ /ស្រី ៣៧នាក់។ បច្ចុប្បន្ននៅមន្ទីរពេទ្យបង្អែកស្នួលមាន៖ ៦នាក់/ស្រី៤នាក់ -សណ្ឋាគារហេងហេងត្រពាំងស្រែ ៧៩នាក់/ស្រី១៧នាក់ -ករណីថ្មីគ្មាន និងស្ថានភាពសុខភាពល្អធម្មតា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ