logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីអភិបាល នៃគណ:អភិបាលខេត្តក្រចេះ
47
26-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធពិធីប្រកាសតែងតាំង អភិបាលខេត្តក្រចេះ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤១៩ ស្តីពីការតែងតាំងអភិបាល នៃគណអភិបាលខេត្តក្រចេះ  ឯកឧត្តម វ៉ា ថន ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខេត្តក្រចេះ។ ក្នុងឱកាសនោះមានការចូលរួមជាគណៈអធិបតី ពីឯកឧត្ដមរដ្ឋមន្រ្តី ឯកឧត្ដមរដ្ឋលេខាធិការ អគ្គនាយក  ឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ ស្ទឹងត្រែង ឯកឧត្តមអភិបាលខេត្តរតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ  និងភ្ញៀវកិត្តិយសចូលរួមសរុបប្រមាណ៤៥០នាក់។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្តចេះ (ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ