អាជ្ញាធរខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងស្រុកកំពង់សីលា
February 24, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងស្រុក អនុប្រធានមន្ទីរ អង្គភាពពាក់ពន្ធ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនកំពង់សីលា ស្តេសល អ៉ីឃើ ក្នុងខេត្តព្រះសីហនុ។

កញ្ញា ឡុក គឹមហៀក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ីឯ.ឧ RTM GREEN CONSULTANCU Co, Ltd បានធ្វើបទបង្ហាញហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងអាងចម្រោះទឹកកខ្វក់ទី១ ,២,៣ និងអាងចម្រោះទឹកកខ្វក់ចុងក្រោយ លើផ្ទៃដី ៣ហិកតា មុននឹងបង្ហូរចេញទៅប្រភពទឹកខាងក្រៅ គឺប្រព័ន្ធរំដោះទឹកភ្លៀង។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនដូចជា÷

-បង្ហាញទីតាំងឱ្យបានច្បាស់

-បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិដើម្បីត្រួតពិនិត្យគុណភាពចុងក្រោយ

-សិក្សាជំរឿនប្រជាពលរដ្ឋក្រីក្រនៅជុំវិញទីតាំងគម្រោង

-សិក្សាផលប៉ះពាល់ជំងឺប្រជាពលរដ្ឋជុំវិញទីតាំងគម្រោង -ប្រមូលទិន្នន័យឯកសារសំអាងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមការងារបច្ចេកទេសវាយតម្លៃ និងពិនិត្យហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនៅជុំវិញទីតាំងអភិវឌ្ឍន៍ឱ្យមានតម្លាភាព ធានាបានបរិមាណ គុណភាពបច្ចេកទេសអាងចម្រោះមុននឹងបង្ហូរចេញ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ