អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដី​ទំនាស់មួយកន្លែងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
February 23, 2021 អ្នកទស្សនា :

ថ្ងៃអង្គារទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា​ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លី​របស់ប្រជាពលរដ្ឋ​មួយកន្លែង មានទីតាំងស្ថិតនៅចំណុចខាងក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើង​រវាងលោកស្រី ឆាយ មន ជាមួយលោកស្រី សួន តា ដែលបានអះអាងរៀងៗខ្លួនថា ទីតាំងដីមានទំនាស់នោះជាកម្មសិទ្ធិរបស់ខ្លួន។

បន្ទាប់ពីការបង្ហាញសាវតានៃការកាន់កាប់ដី ការពិភាក្សាក្នុងអង្គប្រជុំរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បាន​ដឹកនាំក្រុមការងារ​ចុះពិនិត្យទីតាំងដីមានទំនាស់​នោះផងដែរ។

ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពិភាក្សា​ និងការចុះពិនិត្យទីតាំងដីមានទំនាស់ជាក់ស្តែងរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ​នឹង​រៀបចំរបាយការណ៍​ដើម្បី​គោរពជូន​ថ្នាក់ដឹកនាំខេត្តពិនិត្យ និងស្នើសុំអនុសាសន៍ដឹកនាំបន្តចំពោះករណីទំនាស់ដីធ្លីខាងលើនេះ។

កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីមានទំនាស់នេះ មានសមាសភាពចូលរួមពី លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងស្រុកមណ្ឌលសីមា តំណាង​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង ភាគីទំនាស់ទាំងសងខាង និងអ្នកពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ