នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តមណ្ឌលគិរី, បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំងប្រាំ និងអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ជាមួយគ្នានោះដែរ ឯកឧត្ដម ប៉េង សម្បត្តិ ក៏បានផ្ដាំផ្ញើរ ដល់គ្រប់ស្ថាប័ន និងអង្គភាពដែលពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្ត ទុកដាក់ នូវរាល់ការអនុវត្តការងារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ មិនថាកាលៈ ទេសៈណាក៏ដោយ ជាពិសេស សេវាដែលត្រូវផ្ដល់ជូន ដល់ប្រជាពលរដ្ឋ គឺត្រូវធ្វើយ៉ាងណា អោយបានឆាប់រហ័ស និងទាន់ពេលវេលា ជូនដល់ពួកគាត់៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨)