ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង កោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង៨ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់
February 22, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តកំពង់ឆ្នាំងនិងអនុសាខាក្រុងស្រុកទាំង៨ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានធ្វើការថ្លែងនូវការកោតសរសើរបែបនេះនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងអនុម័តផែនការសម្រាប់អនុវត្តឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការ សាខា និងអនុសាខាក្រុងស្រុកទាំង៨ចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់នាំ សមាជិក សមាជិកា ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសអនុវត្តតាមផែនការសកម្មភាពដែលថ្នាក់ខេត្តនិងថ្នាក់កណ្តាល បានដាក់ចេញ ត្រូវរិះរកគ្រប់មធ្យោបាយសម្រេចឱ្យបានតាមសូចនករដែលបានដាក់ចេញប្រកបដោយគុណភាព និង ភាពទទួលខុសត្រូវខ្ពស់ ក្នុងសកម្មភាពមនុស្សធម៌ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ