អាជ្ញារធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ដែលមានប្តីងងឹតភ្នែក និងប្រពន្ធសម្រាលកូន ហើយកូនស្លាប់ទៅវិញ ក្រោយពេលសម្រាលបានត្រឹមតែ ៤ម៉ោង
February 22, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ ៣៦ឆ្នាំ (ងងឹតភ្នែក) និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ ៣៥ឆ្នាំ មានកូន ៤នាក់( កូនទី ៤ ស្លាប់)សល់ ៣នាក់ (ស្រី ១នាក់) ក្មុងបន្ទុក រស់នៅ ភូមិទួលពោធិ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលមានទុក្ខ ដោយសារកូនទី៥ ទើបនឹងកើត បានស្លាប់ទៅវិញ ក្រោយពេលសម្រាល បានត្រឹមតែ ៤ម៉ោង។

សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សាឡេះ នេះ មានជីវភាពលំបាកក្រខ្សត់ រស់នៅជាមួយម្តាយជរា ហើយត្រូវទៅចាំចំការអោយបង នៅកំពង់ធំ ដោយទុកកូនអោយម្តាយមើលថែ។ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្អូន បាននាំប្រពន្ធដែលគ្រប់ខែមកផ្ទះម្តាយ ដើម្បីត្រៀមសម្រាល, ជាចៃដន្យ នៅម៉ោង ១០ព្រឹកក៏ឈឺពោះ ហើយសម្រាលតែម្តង ដោយឆ្មបបុរាណក្មុងភូមិ។ ជាអកុសល ក្រោយកើតបាន ៤ម៉ោង ទារកអភ័ព្វ ក៏បានបាត់បង់ជីវិតទៅវិញ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែ ព្រួយបារម្ភ គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ រងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាងរបស់សម្តេច ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ដើម្បីសម្រាលទុក្ខលំបាកបងប្អូន ទាន់ពេលវេលា ស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះ អោយទៀងទាត់ ហើយត្រូវសម្រាលនៅតាមមន្ទីរពេទ្យ រួមជាមួយ ការតាមដានការលូតលាស់របស់កូន អោយមានសុខភាពល្អ។ ជាមួយនោះ ត្រូវការពារខ្លួន ជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈ វិធានការ "៣ការពារ និង ៣កុំ "របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការអប់រំនានា របស់ក្រសួងសុខាភិបាល។

អំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ចូលរួមរំលែកទុក្ខគ្រួសារសពទារក មាន ៖ អង្ករ ១០០ គក្រ មីជាតិ ៥កេស ទឹកក្រូច ៥កេស ត្រីខ ៥០កំប៉ុង និងថវិកាចំនួន ៥,០០០,០០០រៀល​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ