អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរឲ្យជួយដោះស្រាយបញ្ហាដីធ្លីនៅស្រុកស្រែអំបិល
February 22, 2021 អ្នកទស្សនា :

ថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋក្រុម ៣១៧គ្រួសារ នៅស្រុកស្រែអំបិល ដែលរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយជូន។

កិច្ចប្រជុំពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋក្រុម៣១៧គ្រួសារនេះចំនួនបីចំណុចគឺ

១-ការស្នើសុំដោះដូរក្បាលដី (ទីតាំងដី)

២-ស្នើក្រុមការងារចុះចង្អុលបង្ហាញទីតាំងដីរបស់ពួកគាត់ ដែលទទួលបានពីការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល

៣-កាលកំណត់ចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនពួកគាត់ និងការរៀបចំ និងការស្នើសុំដាក់លូបង្ហូរទឹក។

តាមរយៈកិច្ចប្រជុំនេះ

១-ចំពោះការស្នើសុំដោះដូរទីតាំងក្បាលដី និងការបង្ហាញទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី អភិបាលរងខេត្ត បានឱ្យប្រជាពលទាក់ទងជាមួយមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្រែអំបិល និងបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។

២-ចំពោះសំណើសុំដាក់លូបង្ហូរទឹក គឺមន្ត្រីជំនាញបានចុះសិក្សារួចហើយ និងកំពុងរៀបចំសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពី រដ្ឋបាលស្រុកស្រែអំបិល តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងប្រជាពលរដ្ឋក្រុម៣១៧ និងអ្នកពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ