ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកខិតប័ណ្ណអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ
February 21, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាប់ព្រំដែនថៃ ចំនួន ៣ មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមអមដំណើរដោយលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ និងដឹកនាំសំខាន់មួយចំនួនទៀត។

ក្នុងដំណើរការអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានសំណេះសំណាលជាមួយពលករ និងផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា " ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ " នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ ដើម្បីឱ្យពលករសូត្រ និងអនុវត្តវិធានការនេះជាប្រចាំ ដើម្បីជាយ័នសម្រាប់ការពារខ្លួនឱ្យរួចផុតពីជំងឺកូវីដ ១៩ ក្រោយពេលត្រូវបញ្ចប់ចត្តាឡីស័ករួចនៅក្នុងមណ្ឌល ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ បន្តទៀតជារហូតផងដែរ។

សូមជម្រាបជូនដែរថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ ១៩ ៣ការពារ រួមមាន៖

១-ពាក់មាស់

២-លាងដៃ

៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)

៣កុំ រួមមាន៖

១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក

២-កុំទៅកន្លែងមានមនុស្សច្រើន

៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ