អាជ្ញាធរខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការងារស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ
February 22, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការងារស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្អែកតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានប្រគល់ភារកិច្ចដល់អាជ្ញាធរខេត្ត ចុះពិនិត្យជាក់ស្តែងលើការស្រង់ស្ថិតិដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែងលើគម្របព្រៃឈើឆ្នាំ២០០២ ក្នុងគោលដៅដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាល និងបញ្ចប់ការកាប់រានដីព្រៃខុសច្បាប់។

ឯកឧត្តមបន្តថា អាជ្ញាធរខេត្ត មានគោលដៅជំរុញការងារនេះឲ្យរួចរាល់ក្នុងបំណាច់ត្រីមាសទី១ ឆ្នាំ២០២១នេះ ដើម្បីប្រមូលរាល់ទិន្នន័យដែលស្រាវជ្រាវ និងផ្ទៀងផ្ទាត់ធ្វើរបាយការណ៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចនេះ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលឃុំដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងច្បាស់អំពីព័ត៌មាននិងមានមន្ទីរ អង្គភាពពាក់ព័ន្ធជាអ្នកជំនួយបច្ចេកទេស ត្រូវជំរុញការអនុវត្តការងារនេះដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីឈានទៅបញ្ចប់កិច្ចការងារនេះ ហើយធ្វើឲ្យពលរដ្ឋអ្នកកាន់កាប់ជាក់ស្តែងខ្វះខាតពិតប្រាកដជាអ្នកទទួលផល។

ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការងារផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងអំពីគោលបំណងការងារនេះ និងចូលរួមសហការជាមួយអាជ្ញាធរ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ