ឯកឧត្តម គួច ចំរើន ដឹកនាំយុទ្ធនាការចុះ លិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណភាព អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ
April 25, 2018 អ្នកទស្សនា :

ឯកឧត្តម គួច ចំរើន ដឹកនាំយុទ្ធនាការចុះ លិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណភាព អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ នៅវត្តចន្ទវត្តី ហៅវត្តខ្លាគ្រហឹម ស្ថិតនៅភូមិឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ នាព្រឹកថ្ងៃថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំចសំរិទ្ធស័ក្ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ខែមេសាឆ្នាំ ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹងមន្រ្តីជំនាញ ដើម្បីបើកយុទ្ធនាការចុះ លិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណភាព និងអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ នៅវត្តចន្ទវត្តី ហៅវត្តខ្លាគ្រហឹម ស្ថិតនៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមរបាយការណ៍បានអោយដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូម៉ាល់ មានកាលលំបាកក្នុងការធ្វើដំណើរទៅធ្វើការងាររដ្ឋបាលពាក់ព័ន្ធនឹងការចុះអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រជាតិកំណើត សំបុត្រមរណភាព និងការងារផ្សេងៗទៀត ព្រោះដោយសារតែភូមិនៅឆ្ងាយផង ពិបាកក្នុងការធ្វើដំណើរ ជាតំបន់លិចទឹកនារដូវទឹកដំឡើង និងដោយសារកត្តាថវិកាផងដែរ។ ដោយឡែកនាពេលកន្លងមកមានក្រុមការងារដែលមកចុះបញ្ជីនៅតាមភូមិ មិនបានជួបប្រជាពលរដ្ឋដោយសារតែពួកគាត់ធ្វើការងារចំណាកស្រុកទៅតាមតំបន់ឆ្ងាយៗ ជាពិសេសពួកគាត់មិនទាន់យល់ពីគុណប្រយោជន៍នៃការចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារសារ សំបុត្រអាពាហ៍ពិពាហ៍។ល។ មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការចុះយុទ្ធនាការចុះលិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណភាព អត្តសញ្ញាណបណ្ណ នេះគឺធ្វើឡើងស្របតាមការដាក់ចេញនូវយុទ្ធនាការចលនាប្រលងប្រណាំង«ឃុំសង្កាត់បម្រើសេវាល្អ»នេះ ដើម្បីអោយមេឃុំចៅសង្កាត់ ស្មៀន និងមន្រ្តីនគរបាលប៉ុស្តិ៍ ចុះបញ្ជីគ្រួសារ(ក៣) និងបញ្ជីស្នាក់នៅ(ក១) ស្របពេលពួកគាត់ចុះសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ដោយឥតគិតថ្លៃនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ឯកឧត្តម បានបន្តទៀតថា ការចុះបញ្ជីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការប្រើប្រាស់ឯកសារនេះ ដើម្បីធ្វើការងារអ្វីមួយ ដូចជាការផ្ទេរទ្រព្យសម្បត្តិ ពីឪពុកម្តាយទៅកូន ការចុះឈ្មោះចូលរៀនរបស់កុមារ និងការងារជាច្រើនទៀតដែលជាតម្រូវការផ្សេងៗជាការចាំបាច់ដែលមិនអាចខ្វះខាតឯកសារណាមួយនោះឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា ការចុះយុទ្ធនាការលើកនេះ គឺជាការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឱម៉ាល់ មិនអោយ ជួបការលំបាកក្នុងការធ្វើដំណើរទៅចុះបញ្ជីរអត្រានុកូដ្ឋានទៀតនោះទេ ។ ឯកឧត្តម ក៏បានផ្តាំងផ្ញើជូនប្រជាពលរដ្ឋដែលបានចុះបញ្ជីជាតិកំណើតកូនម្តងរួចមកហើយ សូមកុំចុះនាពេលនេះម្តងទៀត រឺ បងប្អូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណបណ្ណម្តងរួចមកហើយ មិនត្រូវធ្វើលើកនេះទៀតនោះទេ ព្រោះបណ្តាលអោយមានការភាន់ច្រលំ ស្ទួនឈ្មោះ ដែលធ្វើអោយមានការលំបាកដល់មន្រ្តីជំនាញរបស់យើង ដោយឡែកប្រសិនបើមានការបាត់ឯកសារ ណាមួយត្រូវ រាយការណ៍ជូន មេឃុំ រឺស្វែងរក ឯកសារទាំងនោះនៅរដ្ឋបាលសាលាស្រុកបាធាយ និងក្រសួងមហាផ្ទៃ។ ចប់ប្រសាសន៍ ឯកឧត្តមក៏បានរៀបចំអាហារដើម្បីបង្កើនភាពស្និតស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ។ បន្តមកទៀតឯកឧត្តម គួច ចំរើន ក៏បានអញ្ជើញចុះពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃ ២៤ ខែ មេសា ឆ្នាំ២០១៨ មានសរុបចំនួន ៣២គ្រួសារ ក្នុងនោះ ២៣គ្រួសារ នៅក្នុងឃុំសណ្តែក ដែល ២គ្រួសាររលំផ្ទះធ្ងន់ធ្ងរទទួលបានថវិកា ៥០ម៉ឺនរៀល និង ២១គ្រួសារទៀតរងផលប៉ះពាល់បន្ទិចបន្ទួច ទទួលបានថវិកា ១០ម៉ឺនរៀល ដោយឡែក ឃុំត្រប់ ៩គ្រួសាររងផលប៉ះពាល់បន្ទិចបន្ទួច ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ