រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការការកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្ត
February 22, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការការកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា សម្រាប់ខេត្តកោះកុងមានទីតាំងសម្រាប់ចាក់វាក់សាំងកូវីដ-១៩ ចំនួន២ទីតាំង គឺនៅមន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល យើងទាំងអស់បានដឹងហើយថាវ៉ាក់សាំងនេះ ជាជំនួយពីប្រទេសចិន ហើយថ្មីៗបានចាក់ជូនកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែន។

ជាជំហានបន្តនេះ ត្រូវចាក់ជូនបុគ្គលិកសុខាភិបាល និងកម្លាំងនគរបាល ដើម្បីឱ្យការចាក់វ៉ាក់សាំងសមស្របទៅនឹងគោលការណ៍ណែនាំនានា សូមបងប្អូនជាមន្រ្តីជំនាញយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការសិក្សានាពេលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ