ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងជំនាញដែលកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ នៅច្រកអន្តរជាតិគីឡូ១៣
February 21, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងចម្រុះកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់យ៉ាងម៉ើងម៉ាត់តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។

បន្ទាប់ធ្វើការប្រជុំពិភាក្សា និងស្តាប់របាយការណ៍ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានផ្តល់ពីដុងជ័រចណុះ ២០ លីត្រ សម្រាប់ទឹកចំនួន ៣០០ ពីដុង និងធុងជ័រយួរទឹក ៣០០ ធុង ប្រគល់ជូនដល់កងកម្លាំងចម្រុះការពារព្រំដែន និងមណ្ឌលចត្តាឡីស័កតាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់តាមតម្រូវការចាំបាច់មួយចំនួន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីពិនិត្យលទ្ធភាពបន្ថែម ស្នើរៀបចំបោះតង់បន្ថែមនៅក្នុងមណ្ឌលចត្តាឡីស័កណា ដែលមានទីធ្លាធំទូលាយ ជៀសវាងការបើកមណ្ឌលចត្តាឡីស័កថ្មីបន្ថែមទៀត ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។

សូមជម្រាបជូនដែរថា គឹតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ពលករចូលសរុបមានចំនួនប្រមាណ ៨៤៥៣ នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ៤៣២៥នាក់ នៅសល់ក្នុងមណ្ឌលប្រមាណ ៣៥២១នាក់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ