អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ជាមួយបងប្អូនស្រ្តីមេម៉ាយជួបការលំបាក កុមារកំព្រា ជនពិការ អ្នកផ្ទុក និងអ្នកជំងឺអេដស៍ និងផ្តល់ជំនួយមនុស្សធម៌ចំនួន ២៩គ្រួសារ នៅវត្តជ័យឧត្តមចុងកាល់
February 21, 2021 អ្នកទស្សនា :

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកមា្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ ចុះជួបសំណេះសំណាលក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ជាមួយបងប្អូនស្រ្តីមេម៉ាយជួបការលំបាក កុមារកំព្រា ជនពិការ អ្នកផ្ទុក និងអ្នកជំងឺអេដស៍ និងផ្តល់ជំនួយមនុស្សធម៌ចំនួន ២៩គ្រួសារ នៅវត្តជ័យឧត្តមចុងកាល់ ស្រុកចុងកាល់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក និងមិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ព្រោះតែភាពអត់ឃ្លាននោះទេ។

ឯកឧត្ដម បានអំពាវនាវដល់បងប្អូនយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការនានារបស់ក្រសួងសុខាភិបាល វិធានការ៣កុំ-៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង២៩ គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម , មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១កញ្ចប់,និងថវិការ ២០០,០០០រៀល និងបានប្រគេនទ័យវត្ថុ ទ័យទាន និងបច្ច័យដល់ព្រះសង្ឃ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ