ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង
February 21, 2021 អ្នកទស្សនា :

ថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បាន​អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។

សូមបញ្ជាក់ផងដែរថា ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។

ក្នុងនោះដែរ ឯកឧត្ដម​ អភិបាល​ខេត្ត​ បានផ្តាំផ្ញើដល់បងប្អូនយើទាំងអស់ ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់នូវការឆ្លងជំងឺកូវិដ-១៩ ដែលជាជំងឺឆ្លងជាសកល ជាពិសេស លើព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ដូច្នេះសូមបងប្អូន ត្រូវអនុវត្តន៍តាមការផ្សព្វផ្សាយអបរំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ចក្នុងការថែរក្សាសុខភាព ដើម្បីការពារការរីករាលដាលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ដែលបានយកចិត្តទុក្ខដាក់ និងជួយគាំទ្រក្នុងការសាងសង់ផ្សារកំពង់ពពិលថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់អាជីវករនៅឃុំកំពង់ពពិល ស្រុកពារាំង។

សារជាថ្មីម្តងទៀត​ឯកឧត្ដម​ អភិបាល​ខេត្ត​​ និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកដឹកនាំ​ និងផ្តល់យន្តការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ