ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយគណៈកម្មការទី ៨ នៃរដ្ឋសភា
February 19, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការ ទី 8 នៃរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាមួយនឹងរដ្ឋបាលខេត្តកំពង់ធំ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភា និងប្រតិភូអមដំណើរជាច្រើនរូប ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីប្រសិទ្ធភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់មន្ទីរពាក់ព័ន្ធ ដែលគណៈកម្មការទទួលបន្ទុក ជាពិសេសស្វែងយល់អំពីប្រសិទ្ធភាពការងារ ក្រោយពីការធ្វើប្រតិភូកម្មអំណាចនៃការគ្រប់គ្រងរដ្ឋបាលពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអំពាវនាវឲ្យអ្នកវិនិយោគគិនទាំងអស់ មកងាកមកមើលខេត្តកំពង់ធំ ដែលជាកន្លែងសក្តិសមបំផុតសម្រាប់ធ្វើការចែកចាយទំនិញ ពីព្រោះជាខេត្តមួយស្ថិតនៅចំកណ្ដាលនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវជាដើម។

ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែខេត្តកំពង់ធំ មានសក្តានុពលផ្នែកវិស័យកសិកម្មពិតមែន នៅមានការខ្វះខាតទៅលើផ្នែកឧស្សាហកម្ម ការបង្កើតរោងចក្រកែច្នៃទៅលើសមិទ្ធផលសម្រេចដែលបានមកពីទិន្នផលកសិកម្មមិនទាន់មានរោងចក្រវេចខ្ចប់។

ជាមួយគ្នានោះដែរ បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរដែលទទួលបន្ទុកលើវិស័យទាំង ៤ បានលើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពររួចមក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានផ្ដល់នូវអនុសាសន៍មួយចំនួន ព្រមទាំងវាយតំលៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងធ្វើការងាររបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំកន្លងមក ដែលទទួលបានលិទ្ធផលល្អប្រសើរ ជាពិសេសអនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ដោយមិនមានការឆ្លងនៅក្នុងសហគមន៍នោះទេ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ