អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ ដែលកំពុងស្ថាបនានៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍
February 18, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ ដែលកំពុងស្ថាបនានៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រួមមាន ខ្សែទី១៖ តភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងខ្សែទី២៖ តភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១,៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) នាពេលនេះ ក៏មានការចូលរួមអមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

សូមបញ្ជាក់ថា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខេត្តស្វាយរៀង ទទួលបានសមិទ្ធផលជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៥ខ្សែ រួមមាន ៖

-ខ្សែទី១៖ តភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងបញ្ចប់ ១០០% នៅមុនខែមិថុនា ឆ្នាំ២០២២។

-ខ្សែទី២៖ តភ្ជាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ប្រវែង ១១,០៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

-ខ្សែទី៣៖ តភ្ជាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ប្រវែង ៩,១៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

ខ្សែទី៤៖ តភ្ជាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល ប្រវែង ២៤,៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

ខ្សែទី៥៖ តភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១,៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ