រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមលើកទី២ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់
February 19, 2021 អ្នកទស្សនា :

នៅថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំធំ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមលើកទី២ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីឲ្យសមាគមដំណើរការកាន់តែប្រសើរឡើង និងទទួលបានជោគជ័យនោះ គឺគ្រប់សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសមាគមគប្បីហ៊ានបញ្ចេញមតិយោបល់ និងការបញ្ចុះបញ្ចូលដល់គ្រប់អ្នកពាក់ព័ន្ធ និងសមាជិករបស់ខ្លួន ដើម្បីទទួលបាននូវចំណុចវិជ្ជមាន និងអវិជ្ជមាន និងការប្រើប្រាស់ថវិកាត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដែលបានចែង និងមានការទទួលខុសត្រូវខ្ពស់។ ឯកឧត្ដម បានបន្តថា ថ្ងៃនេះសមាគមបានបង្ហាញនូវគោលបំណងរួមរបស់ខ្លួន ដែលបានបង្កើតឡើង គឺដើម្បីការពារផលប្រយោជន៍រួមរបស់សមាជិកខ្លួន និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំទាំងអស់ ដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសបានបង្ហាញអំពីរបាយការណ៍សកម្មភាព និងថវិកាសមាគម ដែលបានអនុវត្តក្នុងឆ្នាំ២០២០កន្លងនេះ ដើម្បីឲ្យលោក លោកស្រី បានដឹងអំពីការប្រើប្រាស់នូវថវិកាសមាជិកភាពពីភាគរយ ដែលទទួលបានពីក្រុង ស្រុក ឃុំ សង្កាត់។

មាមប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្ដម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមបន្តធ្វើកិច្ចសហប្រតិបត្តិការ និងគាំទ្របន្ថែមទៀត ដល់សមាគម ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលបំណងរបស់ខ្លួន ពោលគឺលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងកុច្ចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការដែលមានប្រសិទ្ធភាព មាននិរន្តភាព មានតម្លាភាព និងការពឹងផ្អែកលើខ្លួនឯងក្នុងទិសដៅរួម គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ