លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កំពង់ផែអូរស្មាច់ក្នុង ខេត្តស្វាយរៀង
April 23, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ០៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងលោក តាក់ ស៊ុនហួត អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា និងដំណើរបើកការដ្ឋានសាងសង់កំពង់ផែអូរស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរនានាក្នុងខេត្ត អាជ្ញាធរក្រុងស្វាយរៀង និងមន្រ្តីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សរុបប្រមាណ ៦០នាក់ ។ សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែអូរស្មាច់នេះ ក្រៅពីចាក់ដី និងលើកដីសម្រាប់សាងសង់ជាកំពង់ផែ ក៏នឹងធ្វើការស្ថាបនាផ្លូវដីថ្មី ព្រមទាំងស្ថាបនាផែដែកបណ្តែតទឹក និងផ្លូវបេតុង សម្រាប់ចុះផែ ផងដែរ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ